សំលម្ជូរគ្រឿងសាច់គោ
គ្រឿងផ្សំ៖
- សាច់គោ (សាច់កំភួន សាច់ស្លម្ជូរគ្រឿង មិនបាច់យកសាច់ផុយទេ)
- ត្រកួន
- គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម (បើមាន)
- សណ្តែកដីលីង
- ម្ជូរសណ្តាន់ ឫ អំពិលទុំ
- ប្រហុក
- ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
- ហាន់សាច់គោជាបន្ទះតូចៗ
- បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង។
- ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
- ដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួចដាក់សាច់គោច្របល់ចូលគ្នា។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមទឹករំងាស់មួយស្របក់អោយសាច់គោផុយ។ រួចភ្លក់ប្រៃផ្អែមរួចជាការស្រេច។
- ត្រកួនត្រូវកាត់ខ្លីៗ (ដូចក្នុងរូប) ចាំពេលរៀបញ៉ាំចាំដាក់ចូលទុក១ពុះទើបនៅពណ៌បៃតងស្រស់ ហើយមានរសជាតិឆ្ងាញ់ មិនរលួយពេក។
ទឹកគ្រឿង
គ្រឿងផ្សំ៖
- ត្រីរ៉ស់ រឺត្រីឆ្តោរ (ត្រីអ្វីក៏បានដែរអោយតែមានសាច់ច្រើនមិនសូវមានឆ្អឹង)
- អំពិលទុំ
- ប្រហុក
- ជីបន្លា
- សណ្តែកដីលីង (មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
- ស្ករស អំបិល
- អន្លក់៖ ផ្កាស្នោ ផ្កាកំប្លោក ត្រប់វែង ត្រសក់ ប៉េងប៉ោះ ននោង ត្រកួន ស្ពៃខៀវ (និងបន្លែផេ្សងៗ)
របៀបធ្វើ៖
- លាងត្រីអោយស្អាត ដាក់ចំហុយ ជាមួយប្រហុក។
- ស្រង់ត្រីចេញពីតឹកប្រហុក។ បេះយកសាច់ បុកអោយឡើងសរសៃ។
- ជ្រំទឹកប្រហុកចំហុយ ជាមួយអំពិលទុំ រួចចាក់ចូលត្រីបុក លៃយ៉ាងណាកុំអោយរាវពេក។
- ដាក់អំបិលនិងស្ករ ភ្លក់តាមរសជាតិដែលចូលចិត្ត ។ រួចហាន់ជីបន្លាឆ្មារៗដាក់ ទុកជាបានការ។
- បុកសណ្តែកដីលីងដាក់ បើចួលចិត្ត។
- បន្លែអន្លក់ដែលត្រូវស្រុះ មាន ននោង និង ស្ពៃខៀវ។
សំលម្ជូរខ្ទិះសាច់គោ
វិធីធ្វើសំលនេះស្រដៀងគ្នានឹង វិធីធ្វើសំលការីដែរ។
គ្រឿងផ្សំ៖
- សាច់គោ (សាច់កំភួន សាច់ស្លម្ជូរគ្រឿង មិនបាច់យកសាច់ផុយទេ)
- ម្នាស់ សណ្តែកកួរ
- គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម
- ម្ជូរសណ្តាន់ ឫ អំពិលទុំ
- សណ្តែកដីលីង
- ម្ទេសឆ្អើរ
- គ្រឿងការី
- ខ្ទិះដូង
- ប្រហុក ឫ កាពិ
- ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
- ហាន់សាច់គោជាបន្ួះតូចៗ
- កាត់ម្នាស់ជាដុំតូចៗ
- កាត់សណ្តែកកួរខ្លីៗ
- ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
- បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរចិញ្ច្រាំ និងគ្រឿងការី។
- ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
- ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួចដាក់សាច់គោច្របល់ចូលគ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និងសណ្តែកកួរចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជាការស្រេច។
ចំណាំ៖
- បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
- បើយកសាច់ផុយ ពេលដាក់ម្នាស់ចូលច្បាស់ជារលួយសាច់លែងឆ្ងាញ់អស់ហើយ។
ខត្រី
គ្រឿងផ្សំ៖
- ត្រីរ៉ស់ រឺត្រីឆ្តោរ
- ស្ករសរឺស្ករត្នោត អំបិល ម្រេច ទឹកត្រី ខ្ទឹមស
របៀបធ្វើ៖
- លាងត្រីអោយស្អាត កាត់ជាកង់ៗ ប្រលាក់អំបិល រួចផ្អាប់ទុករយៈពេល១ម៉ោង ដើម្បីអោយខទៅសាច់ត្រីរឹងល្អ។
- ដាក់ឆ្នាំងលើភ្លើងអោយក្តៅចាក់ស្ករសរីស្ករត្នោតចូលរួចកូរអោយឈ្ងុយនិងឡើង ពណ៌ក្រហមល្អ។
- ដាក់ត្រីចូល ដាក់ខ្ទឹមចិញ្ច្រាំ ដាក់ម្រេច ចាក់ទឹកត្រី។ រំងាស់បន្តិច រួចចាក់ទឹកចូល (កុំច្រើនពេក)។ រំងាស់មួយសន្ទុះ ភ្លក់តាមរសជាតិដែលចូលចិត្ត ទុកជាបានការ។
ឆ្អឹងជំនីរជ្រូកអាំង
គ្រឿងផ្សំ៖
- ឆ្អឹងជំនីរជ្រូកជាប់សាច់
- ខ្ទឹមស
- ស្ករស អំបិល ទឹកត្រី ម្រេច ប្រេងខ្យង
របៀបធ្វើ៖
- កាប់ឆ្អឹងជំនីរជ្រូកជាបន្ទះៗដូចក្នុងរូបខាងលើ
- ចិញ្ច្រាំខ្ទឹមដាក់ឆ្អឹងជំនីរជ្រូកដែលកាប់រួច ដាក់ស្ករស អំបិល ទឹកត្រី ម្រេច ប្រេងខ្យង អោយមានរសជាតិមុតបន្តិច។ច្របស់ចូលគ្នារួចទុករយៈពេលពី៣០នាទីយ៉ាងតិច (អោយចូលជាតិល្អ)។
- រួចដាក់អាំង ទុកជាការស្រេច។
សំលការីសាច់មាន់
គ្រឿងផ្សំ៖
- សាច់មាន់
- ដំឡូងជ្វា ឫ ដំឡូងបារាំង
- ត្រប់ (មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
- ខ្ទឹមបារាំង
- គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម
- សណ្តែកដីលីង
- ម្ទេសឆ្អើរ
- គ្រឿងការី
- ខ្ទិះដូង
- ប្រហុក ឫ កាពិ
- ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
- កាប់សាច់មាន់ជាដុំ
- ចិតសំបកដំឡូងហើយកាត់ជាដុំៗ។ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
- ចិតសំបកត្រប់ ហើយចិតជាដុំៗ
- ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
- កាត់ត្រប់ជាដុំៗ
- ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
- បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរចិញ្ច្រាំ និងគ្រឿងការី។
- ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
- ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយច្របក់ដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និងត្រប់ចូល។ ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជាការស្រេច។
ចំណាំ៖ បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
វិធីធ្វើជ្រក់ស្ពៃ
វិធីធ្វើជ្រក់ស្ពៃក៏មិនខុសពីវិធីធ្វើជ្រក់សណ្តែកបណ្តុះដែរ។
គ្រឿងផ្សំ៖
- ស្ពៃ (មិនដឹងឈ្មោះអីដែរ សូមមើលរូបខាងលើ។ ស្ពៃនេះងាយរកទិញណាស់។)
- ទឹកអង្ករ (ទឹកបាយ) អំបិល
របៀបធ្វើ៖
- លាងស្ពៃអោយស្អាត ពុះជា២ ឫជា៤ រឺមិនបានបាច់ពុះទៅតាមទំហំស្ពៃ។ រួចដាក់ក្នុងឆ្នាំង វឺអ្វីដែលអាចដាក់ទឹកក្តៅបាន។
- ដាក់អំបិលអោយប្រៃបន្តិច។
- ដាំទឹកអង្ករអោយពុះ (ទឹកអង្ករគឺទឹកដែលបានមកលាងអង្ករ។ ប្រើទឹកបាយពុះក៏បានដែរ គ្រាន់តែបានតិច)
- ចាក់ទឹកដែលពុះក្នុងឆ្នាំងស្ពៃ ធ្វើយ៉ាងណាអោយលិចស្ពៃ។
- ពេលវាត្រជាក់ចាក់ដាក់ក្នុងក្រល បិទគំរបអោយជិត ទុករយៈពេល៣ថ្ងៃ អាចបរិភោគបានហើយ។
ពងមាន់ប្រៃ
គ្រឿងផ្សំ៖
- ពងមាន់
- អំបិល
- ទឹក (ទឹកឆៅកុនងសីតុណ្ហភាពធម្មតា)
របៀបធ្វើ៖
- លាយទឹកអំបិលទៅតាមចំនួនពងមាន់
- ទឹកអំបិល ត្រូវដាក់អំបិលយ៉ាងណាអោយកូរទៅអំបិលនោះលែងរលាយ រួចហើយដាក់ពងមាន់ត្រាំ រយៈពេលពី២អាទិត្យអាចប្រើការបានហើយ។
ញាំស្តៅ
គ្រឿងផ្សំ៖
- ត្រី (ត្រីឆ្តោរ ត្រីរ៉ស់ ត្រីទីឡាប់យ៉ា…ត្រីដែលមានស្រកាហើយមានសាច់ច្រើន)
- ស្តៅ (ផ្កានិងត្រួយ)
- សណ្តែកបណ្តុះ ប៉េងប៉ោះ ម្ទេសប្លោកបៃតងឫក្រហម ត្រសក់
- អំពិលទុំ ប្រហុក (ប្រហុកសាច់)
ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
- ចំហុយត្រីជាមួយអំពិលទុំនិងប្រហុក (ប្រហុកដាក់តាមដែលចូលចិត្ត)
- ហាន់ប៉េងប៉ោះ ម្ទេសប្លោកបៃតងឫក្រហម ត្រសក់ជាចំណិតតូចៗ
- ស្រុះស្តៅរួចបេះយកមែកចេញ។ដាក់លាយជាមួយបន្លែដែលហាន់រួច និងដាក់សណ្តែកបណ្តុះចូល។
- បេះត្រីដែលចំហុយយកឆ្អឹងចេញ។ ជ្រំទឹកប្រហុកនិងអំពិលទុំជាមួយគ្នា ដាក់ស្ករស អំបិល ទឹកត្រីតាមរសជាតិដែលចូលចិត្ត។ចាក់ចូលរួចជាមួយត្រីនិងនិងបន្លែច្របល់ចូលគ្នាជាកាស្រេចុ។