គ្រឿងផ្សំ៖
- សណ្តែកបាយ ២៥០ក្រាម
- ស្ករស ២០០ក្រាម (បើមិនចូលចិត្តផ្អែម បន្ថយស្ករបន្តិចក៏បាន)
- ខ្ទិះដូង
- អំបិល១ចឹប
- ពងទា ឫពងមាន់ ៨ គោះយកតែពងក្រហម
របៀបធ្វើ៖
- យកសណ្តែកបាយត្រាំទឹកប្រហែលជា៣ម៉ោង
- លាងសណ្តែកបាយអោយស្អាត ដាក់ទឹកខ្ទិះដូងចូល (កំពស់២សង់ទីម៉ែត្រពីសណ្តែកបាយ)
- រួចដាំបាយសណ្តែកកុំអោយជ្រាយ
- ទុកអោយត្រជាក់ លុញអោយតូចៗប៉ុនគ្រាប់ខ្នុរ
- ដាំទឹកស្ករអោយឡើងជើងអង្រង (ដាក់ស្ករអោយរាងច្រើនបន្តិច) រួចបន្ថយភ្លើងចង្ក្រានកុំអោយក្តៅខ្លាំងពេក
- យកសណ្តែកដែលលុញហើយ ជ្រលក់ពងមាន់រួចបង់ចូលក្នុងទឹកស្ករទុកអោយឆ្អិនរួចស្រង់ចេញដាក់ចានទុកជាការស្រេច៕